ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ទោ សេន ភារម្យ បានដឹកនាំកម្លាំងចូលរួមលាងសម្អាតអនាម័យនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ១០កើត ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង ០៨:០០នាទីព្រឹក លោកវរសេនីយ៍ទោ សេន ភារម្យ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានដឹកនាំកងកម្លាំងចូលរួមលាងសម្អាតអនាម័យនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីមុខសាលាខេត្ត ,មុខវិមានឯករាជ្យ ,មុខសួនធ្នង់៥៣ រហូតដល់ស្ពានថ្មថ្មី ក្រុងបាត់ដំបង ដោយបានចេញរថយន្តចំនួន ០២ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ៕