ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចចម្រុះ ចុះល្បាតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្រឃុំព្រៃគ្រី និងឃុំកំពង់អុស ស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍​ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី​ សហការជាមួយកម្លាំងចម្រុះ កម្លាំងសរុបចំនួន៣១នាក់ ប្រើប្រាស់ទូកស្មាច់ ចំនួន១០គ្រឿង បានចុះល្បាតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្រឃុំព្រៃគ្រី និងឃុំកំពង់អុស ស្ថិតក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ជាលទ្ធផល៖ រុះរើរបាំងស្បៃមុង ចំនួន ២៨កន្លែង ប្រវែង១,៧២០ម៉ែត្រ លបលូស្បៃមុង ចំនួន៣១លប បង្គោលចម្រឹង ចំនួន៥៧០ដើម,ចាក់លែងកូនត្រីចម្រុះទម្ងន់ ១២០គីឡូក្រាម ។

សម្ភារៈខាងលើ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ៕