ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ផល សុភាព ចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ជូនគ្រួសារមានជីវភាពខ្វះខាត មានកូនភ្លោះពីរនាក់ នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ផល សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបរិបូណ៌ បានដឹកនាំសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបរិបូណ៌ ស ស យ ក ស្រុក ឃុំ និងអាជ្ញាធរភូមិ ឃុំឆ្នុកទ្រូ មេប៉ុស្តិ៍ ចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ជូនគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក មានកូនភ្លោះពីរនាក់ នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

អំណោយរួមមាន៖ អង្ករ ៥០kg មី ១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ និងថវិកាចំនួន ២០០ ០០០ រៀល ៕