ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវដឹកនាំ ” កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍បន្តរបស់ផែនការងារធនធានមនុស្ស “

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្កិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦៧ ត្រូវនឹងថ្ងៃទី ៣០ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ឆឹងរតនៈស្នងការរង ផែនការងារធនធានមនុស្សនិងលោកវរសេនីយ៍ទោ ធឿន ប៊ុនណា ស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យបណ្តុះបណ្តាលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍បន្តរបស់ផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពី លោកនាយ នាយរងការិយាល័យជំនាញ លោកនាយ នាយរងផ្នែក និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៤៧ស្រីចំនួន ៥នាក់ ចំណុះឲ្យផែនការងារធនធានមនុស្ស។

    មានមតិណែនាំក្នុងកិច្ចប្រជុំនោះលោកឧត្ដមសេនីយ៍ត្រីស្នងការរង បានក្រើនរំលឹកដាស់តឿនដល់មន្រ្តីនគរបាលក្រោមឱវាទក្នុងផែន ត្រូវយកចិត្តទុកដាក់បំពេញ តួនាទីភារកិច្ចឲ្យបានល្អដែលថ្នាក់ដឹកនាំប្រគល់ជូន បន្តពង្រឹងវិន័យលេខ ០០៦....របស់កងកម្លាំងនគរបាលជាតិ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈឲ្យសមជាមន្រ្តីនគរបាល ពង្រឹងរបៀបរបបការងារតាមឋានានុក្រម ពង្រឹងប្រសិទ្ធភាពការងារជំនាញ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមគោលរបបរបស់ក្រសួង ត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងតាមវេនដែលបានកំណត់ ដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ ត្រូវលើកសរសើរចំពោះមន្រ្តីនគរបាលមានស្នាដៃល្អក្នុងពេលបំពេញការងារកន្លងមកស្នើសុំគោលការណ៍ ធ្វើលិខិតសរសើរ ប័ណ្ណសរសើ និងផ្តល់ឋានន្តរសក្តិ តួនាទីជាការលើកទឹកចិត្តផងដែរ៕