ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលព្រហ្មទណ្ឌ​ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី​ជួញដូរគ្រឿងញៀននិងករណី លួចគោ​ យ៉ាងសកម្មនៅក្នុងខេត្តប៉ៃលិន​

ប៉ៃលិន៖ នៅថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២៣ វេលាម៉ោង ១០និង៤០នាទី ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ស្រីសាម៉ុនស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកបវេល ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនលេខ៣៥ក/២៣ចុះថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៣ចេញដោយឯកឧត្តមគឹមម៉េងចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តប៉ៃលិនលេីឈ្មោះសាគុណយីងភេទប្រុសអាយុ៥៣ឆ្នាំមុខរបរចិញ្ចឹមពពែពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងមានជាប់ពាក់ព័ន្ធករណីលួចគោយ៉ាងសកម្មនៅក្នុងខេត្តប៉ៃលិននៅចំណុចភូមិកំពង់ចម្លងក្រោមឃុំសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិនយកមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ

លុះដល់វេលាម៉ោង១៦និង០០នាទីថ្ងៃខែឆ្នាំដដែលដោយមានការសម្របសម្រួលនីតិវិធីពីលោកប៊នចាន់បូនិត្យព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញបានបន្ត សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបវេលនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាគ្រីធ្វេីការឃាត់ខ្លួនឈ្មោះណុបគង្គាភេទប្រុសអាយុ៣៤ឆ្នាំមុខរបររត់តាក់សុី ដែលបច្ចុប្បន្នរស់នៅភូមិកំពង់ចម្លងលេីឃុំតាក្រី ស្រុកកំរៀងខេត្តបាត់ដំបង ដែលមានជាប់ពាក់ព័ន្ធករណីលួចគោយ៉ាងសកម្មនៅក្នុងខេត្តប៉ៃលិនយកមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន អនុវត្តតាមនីតិវិធីច្បាប់