រដ្ឋបាលរាជធានី-ខេត្ត

ពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរបុណ្យជ័យជំនះ (៧ មករា ១៩៧៩-០៧ មករា ២០២៤)

ខេត្តព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ដណ្ដើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរបុណ្យជ័យជំនះ ( មករា១៩៧៩០៧ មករា ២០២៤) ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង នារសៀលថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ថ្លៃងនៅក្នុងការនោះផងដែរឯកឧត្តម សួន សុម៉ាលីន  អភិបាលខេត្តព្រៃវែង បានកោតសរសើរ ចំពោះមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែងដែលបានរៀបចំនៅការប្រកួត កីឡា ប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ឯកឧត្តម អភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នេះឡើង ក្នុងគោលបំណង បង្កើតនូវសាមគ្គីភាព សុខភាព និងជួយឲ្យវិស័យកីឡានៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនជាបន្តបន្ទាប់ និងដើម្បីអបអរសាទរបុណ្យជ័យជំនះ ( មករា ១៩៧៩០៧ មករា ២០២៤)ឯកឧត្តម បានមានប្រសាសន៍ កោតសរសើរដល់ក្រុមកីឡា ប៊ូល និងប៉េតង់ ដែលមានទាំងក្មេង ទាំងចាស់ នារី និងយុវជន បានចូលរួមលេងយ៉ាងច្រើនកុះករ ដែលធ្វើឲ្យការប្រារព្ធពិធីងរៀបចំកីឡា ប៊ូល និងប៉េតង់ ដណ្តើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត សុខា នេះប្រកបដោយភាពសប្បាយរីករាយ និងទទួលបានជោគជ័យ។ បើយោងតាមរបាយការណ៍របស់លោក ប៉ាវ សុធី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានលើកឡើងថាការប្រកួតកីឡា ប៊ូលនិងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត សុខា នេះបានចាប់ផ្ដើមពីថ្ងៃទី ដល់ថ្ងៃទី ខែមករា ឆ្នាំ២០២៤ ដែលមានក្រុមចូលរួម ចំនួន ៥១ ក្រុម ដែលមកពីបណ្ដាក្រុង ស្រុក ចំនួន និងអង្គភាពនានាជុំវិញខេត្ត ក្នុងនោះផ្នែកវ័យចាស់ មានចំនួន ២០ ក្រុម ផ្នែកយុវជនមានចំនួន ២០ ក្រុម និងផ្នែកនារី មានចំនួន ១១ ក្រុម។ ជាលទ្ធផលនៃការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ក្នុងនោះកីឡា

ផ្នែកវ័យចាស់

ចំណាប់ថ្នាក់លេខ បានទៅលើក្លឹប CCP1

ចំណាត់ថ្នាក់លេខ បានទៅលើក្លឹប CCPចំណាត់ថ្នាក់លេខ បានទៅលើក្លឹប សំណាងបៃតង

ផ្នែក យុវជន

ចំណាប់ថ្នាក់លេខ បានទៅលើក្លឹប មន្ទីរការងារ

ចំណាត់ថ្នាក់លេខ បានទៅលើក្លឹប មន្ទីរ រ៉ែ

ចំណាប់ថ្នាក់លេខ បានទៅលើក្លឹប អយក ស្រុកស៊ីធរកណ្ដាល

+ផ្នែក នារី

ចំណត់ថ្នាក់លេខ បានទៅលើក្លឹប ម៉ែចាស់ . កំពង់លាវ

ចំណាប់ថ្នាក់លេខ បានទៅលើក្លឹប សង្កាត់កំពង់លាវ

ចំណាត់ថ្នាក់លេខ បានទៅលើក្លឹប មន្ទីអប់រំ យុវជននិងកីឡា២ ៕