ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកស្រីឧត្តមសេនីយ៍​ត្រី ហួន គឹមហេង ស្នងការរងអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

មណ្ឌលគិរី៖  នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំលោក លោកស្រី នាយ នាយរងការិយាល័យ លោក លោកស្រី អធិការរង លោកនាយប៉ុស្តិ៍នគរបាលក្រុងសែនមនោរម្យ អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទវគ្គបណ្តុះបណ្តា ស្តីពី បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងអនុប្រធានអចិន្ត្រៃយ៍.. .. រួមទាំងប្រតិភូអមដំណេីរដោយមានការអញ្ជេីញចូលរួមពីលោកស្រីវិនសុីធួនអភិបាលរងនៃគណៈអភិបាលខេត្តលោក ជំទាវសមាជិកក្រុមប្រឹក្សាខេត្តមេបញ្ជាការរងកងកម្លាំងទាំង៣លោកស្រីនាយករងរដ្ឋបាលសាលាខេត្តប្រធាអនុប្រធានមន្ទីរជំនាញពាក់ព័ន្ធអជ្ញាធរក្រុងស្រុកនិងមន្ត្រីជំនាញពាក់ព័ន្ធពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី។