ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៦០១ បានចាត់តាំងកម្លាំងប៉ុស្តិ៍ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ខេត្តកំពត៖ ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ជាប់ជាប្រចាំស្តីពីការការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងការត្រួតពិនិត្យបទល្មើសឆ្លងដែនខុសច្បាប់ និង រាល់បទល្មើសផ្សេងៗ ក៏ដូចជាយោបល់លោកឧត្តមសេនីយ៍ត្រី អុឹង សេរីរដ្ធ ស្នងការរងទទួលផែនការងារវរសេនាតូចការពារព្រំដែនគោកលេខ ៦០១ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ជិន រតនា ស្នងការរងទទួលជួយការងារព្រំដែន។

លោកវរសេនីយ៍ឯក ទូច សារី មេបញ្ជាការវរសេនាតូច ៦០១ ។ បានចាត់តាំងកម្លាំង នគរបាលប៉ុស្តិ៍ទាំង ៤ ចុះល្បាតត្រួតពិនិត្យជាប់ជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់និងបទល្មើសផ្សេងៗទៀត ក្នុងនោះរួមមាន៖ កម្លាំងប៉ុស្តិ៍លក ចំនួន ០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចិន សុខា ឋានៈនាយរងប៉ុស្តិ៍ កម្លាំងប៉ុស្តិ៍កោះត្នោត ចំនួន ០៩នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ឈុន ចិន្តា ឋានៈនាយរងប៉ុស្តិ៍ កម្លាំងប៉ុស្តិ៍តន់ហន់ ចំនួន ០៧នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក អ៊ុក សុវណ្ណ ឋានៈ នាយរងប៉ុស្តិ៍ និងកម្លាំងប៉ុស្តិ៍ព្រៃទន្លេ ចំនួន ០៧នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ឃុយ ប៊ុនរ៉េត ឋានៈនាយរងប៉ុស្តិ៍ បានដើរល្បាតតាមព្រំដែន ជាលទ្ធផលពុំមានសភាពការណ៍អ្វីកើតឡើងឡើយ ៕