ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកថ្មគោល អនុវត្តដីកាចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលា​ម៉ោង ១៣និង ៣០នាទីនៅចំណុចក្រុមទី ០១ ភូមិ ហៃសានឃុំ ជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការ​ងារ ប្រឆាំងគ្រឿងញៀន​ លោកវរ​សេនីយ៍ទោ​ សេង​ លុច​ អធិការន​គរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកប្រឆាំ​ងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបា ត់ដំបង លេខ ៤៤៨ ចុះថ្ងៃទី ២២ខែ មិថុនាឆ្នាំ២០២៣ ដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ សឿត សារិន ហៅវែង ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិអន្លង់រុនឃុំ ជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀ​ន ប្រព្រឹត្តនៅចំណុចភូមិ អូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ខែ កុម្ភៈ ឆ្នាំ២០២៣ ។

ពេលនេះសមត្ថកិច្ចបានរៀបចំបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធីបបន្ត ៕