ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់

ខេត្តកំពត៖ ដោយបានការយកចិត្តទុកដាក់ណែនាំ និងបញ្ជាយ៉ាងមុឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ នៅថ្ងៃចន្ទ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥២៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ៖

១/ឈ្មោះ ហៀត ឡាតះ ហៅ ប៊ីវ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។
ចាប់យកវត្ថុតាងរួមមាន៖
-ថ្នាំញៀន ០៣កញ្ចប់ (១.៤៣ក្រាម)
-ទូរស័ព្ទដៃ ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕