ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំ ប្រតិភូស្នងការដ្ឋាន ចូលរួមកិច្ចប្រជុំពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតចំណងមេត្រីភាពជាមួយស្នង ការដ្ឋាននគរបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំ លោក លោកស្រីជាស្នងការរង នាយការិយាល័យជំនាញពាក់ព័ន្ធ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លោកអធិការនគរបាលស្រុកជាប់ព្រំដែន ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិនិងរឹតចំណងមេត្រីភាពជាមួយស្នងការដ្ឋាននគរបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ៕