ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារមន្ត្រីនគរបាលដែលបានមរណៈ ចំនួន០១នាក់ និងគ្រួសារមន្ត្រីចូលនិវត្តន៍ ចំនួន០១នាក់

ខេត្តកំពត៖ នៅថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារមន្ត្រីនគរបាលដែលបាន មរណៈ ចំនួន ០១នាក់ ទឹកប្រាក់ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងគ្រួសារមន្ត្រីចូលនិវត្តន៍ចំនួន ០១ នាក់ ទឹកប្រាក់ចំនួន ២.០០០.០០០៛ (ពីរលានរៀល) ។
ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុម គ្រួសារសព ព្រមទាំងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តម សេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ ថែរក្សា សុខភាព អនាម័យ ដោយអនុវត្តតាមវិធានការណ៍ក្រសួងសុខាភិបាល ដើម្បីរួចផុតពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នា ៕