ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានប្រមូលផ្តុំកងកម្លាំង និងបែងចែកភារកិច្ចចុះតាមគោលដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និង​សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានប្រមូលផ្តុំកងកម្លាំង និងបែងចែកភារកិច្ចចុះតាមគោលដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: និង​សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ។
ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានមានមតិសំណេះសំណាលណែនាំបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវគោរពតួនាទីភារកិច្ចដែលបានប្រគល់ជូន និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់ ឯក​ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ ផ្តាំសួរសុខទុក្ខក្រុមគ្រួសារ ព្រមទាំងកងកម្លាំងទាំងអស់ដែលកំពុងបំពេញភារកិច្ចតាមគោលដៅ សូមបន្តខិតខំ និងបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: សំដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត ។