ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ថ្ងៃទី១ កម្លាំងមានសមត្ថកិច្ចប្រចាំការ និងចុះល្បាតតាមគោលដៅសំខាន់ៗក្នុងខេត្តឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ៖ សកម្មភាពនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ​កម្លាំងស្នងការដ្ឋាន អធិការដ្ឋាននគរបាលក្រុងស្រុកទាំង ៥ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ២ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ ប្រចាំការ និងចុះល្បាតតាមគោលដៅសំខាន់ៗ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ កុំអោយបទល្មើសកើតឡើង​ ជាពិសេសកន្លែងកម្សាន្តតាមវត្ត​អារាម និងរមណីយដ្ឋាននានា ត្រៀមចាំជួយសង្គ្រោះ អន្តរាគមន៍ ដើម្បីដោះស្រាយសភាពការណ៍កើតឡើង ជាយថាហេតុក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ថ្ងៃទី១ ។