ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលស្រុកអន្លង់វែង បានដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតទឹក ចំនួន៨៩គ្រួសារ មនុស្សសរុបចំនួន ៤១៥ នាក់ នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង

ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត   លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចំនួន ១៥នាក់ រថយន្តដឹកទឹក០១គ្រឿង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអន្លង់វែង ដឹកនាំដោយ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតទឹក ចំនួន ៨៩គ្រួសារ មនុស្សសរុប ចំនួន ៤១៥ នាក់ នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្នុងនោះបានចែកទឹកជូនប្រើប្រាស់ចំនួន ៣ឡាន ស្មើនឹង២១,០០០ លីត្រ ។