ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសមាជិកមរណភាពចំនួន ០៣នាក់ ស្មើនិងថវិកាសរុបចំនួន ១៨.០០០.០០០៛ (ដប់ប្រាំបីលានរៀល)

សៀមរាប៖ នៅរសៀល​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសមាជិកមរណភាពចំនួន ០៣នាក់ ស្មើនិងថវិកាសរុបចំនួន ១៨.០០០.០០០៛ (ដប់ប្រាំបីលានរៀល)។

ក្នុងឱកាសនោះដែល លេាកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ ដល់ក្រុមគ្រួសារមរណភាព ក្នុងនាមជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះការបាត់បង់សមាជិកសមាគម និងសមាជិកក្រុមគ្រួសារផងដែរ៕