ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលខេត្តឧត្ដរមានជ័យ ចុះបាញ់ទឹកតាមសាលារៀន ដើម្បីកាត់បន្ថយកម្ដៅ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សកំពុងសិក្សា

ខេត្តឧត្តរមានជ័យ៖ ប៉ុន្មានថ្ងៃនេះ ធាតុអាកាសក្តៅហួតហែង នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចុះបាញ់ទឹក ដើម្បីកាត់បន្ថយកម្ដៅ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងសិក្សា នៅសាលាវិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទ និងអនុវិទ្យាល័យហ៊ុនសែនទួលតាសេក ។