ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ ជួបពិភាក្សាទ្វេភាគីជាមួយយោធាថៃ ក្នុងទឹកដីថៃ ទល់មុខភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៩:០០នាទី ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ ចំនួន៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មិន វឿន (នាយរងប៉ុស្ដិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន ចំនួន៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ឡាក់ ឌី (មេបញ្ជាការរងកងអនុសេនាធំ) រួមនិងកម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន សំអឿន (មេបញ្ជាការរងកងអនុសេនាធំ) បានជួបពិភាក្សាការងារជាមួយភាគីយោធាថៃកងអនុសេនាធំលេខ១៣០៣ ចំនួន៨នាក់ ដឹកនាំដោយព្រិន្ទបាលឯក អាក់ម៉ន អនវិម៉ុន (មេបញ្ជាការរងកងអនុសេនាធំលេខ១៣០៣)។
-របៀបវារៈពិភាក្សា
១/-បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អរួមគ្នាឱយកាន់តែល្អប្រសើរថែមទៀត។
២/-ភាគីកម្ពុជាស្នើសុំទៅភាគីថៃពេលមានប្រជាពលរដ្ឋទៅរកអុស រកខ្យងព្រៃនៅទឹកដីថៃ ហើយភាគីថៃចាប់បាន សុំប្រគល់មកឲ្យភាគីកម្ពុជាយើងវិញ។
៣/-បន្តសហការផ្លាស់ប្តូរ និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក។
៤/-ខាងភាគីយោធាថៃស្នើសុំភាគីកម្ពុជាជួយទប់ស្កាត់ប្រជាពលរដ្ឋដើរឆ្លងកាត់ព្រំដែនខុសច្បាប់។
៥/-ភាគីទាំង២ស្នើឲ្យមានជំនួបពិភាក្សាក្នុងមួយខែម្តង។

ភាគីទាំងពីរបានឯកភាពគ្នាលើរបៀបវារៈទី១ដល់៥ ជំនួបពិភាក្សានេះបានប្រព្រឹត្តធ្វើឡើងនៅខាងទឹកដីថៃត្រង់ចំណុចទល់មុខភូមិសាស្រ្តភូមិឈេីទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបញ្ចប់ម៉ោង១០:៣០នាទី ៕