ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែកនៅតែបន្តបញ្ចេញរថយន្តអគ្គីភ័យធ្វើកាដឹកទឹកចែកជូនប្រជាពលរដ្ឋ

មណ្ឌលគិរី៖  ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានដាក់ផែនការយ៉ាងហ្មឺងម៉ាត់ដល់អធិការនគរបាលក្រុងស្រុកទាំងប្រាំ ត្រូវបញ្ចេញរថយន្តអគ្គីភ័យធ្វើការដឹកទឹកផ្តល់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួនដែលខ្វះខាតទឹកប្រើប្រាស់នៅតំបន់ដាច់ឆ្ងាយពីប្រភព្វទឹកប្រើប្រាស់ម្យ៉ាងដោយអាកាសធាតុមានកាកើនឡើងកម្តៅក្តៅខ្លាំងផងនោះ ក្រោយពីទទួលបាននូវបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត។

អធិការនគរបាលស្រុកកោះញែកនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង៣០នាទីកម្លាំងអធិការរដ្ឋាននគរបាលស្រុកកោះញែកនៅតែបន្តបញ្ចេញរថយន្តអគ្គិភ័យចំនួន០២គ្រឿងទៅដាក់ទឹកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនាររដូវក្ដៅបានចំនួន០៦គ្រួសារនិងបូមទឹកដាក់ពាងបានចំនួន១១ពាងព្រមទាំងបូមដាក់ធុងបានចំនួន០២ធុង នៅចំណុចស្រែខ្វៀន ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី ដោយប្រេីប្រាស់ទឹកអស់ចំនួន០២រថយន្ត។