Author: Pheng Dimang

ព័ត៌មានអន្តរជាតិ

វិស័យ​កសិកម្ម​ហ្វីលីពីន​រងការខាតបង់​ជាង ​១០៣​លាន​ដុល្លារ​ដោយសារបាតុភូត El Nino

(ម៉ានីល)៖ យោងតាមការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា គ្រោះរាំងស្ងួតដែលកើតឡើងដោយសារបាតុភូត អែល នីណូ (El Nino) បានបង្កឲ្យមានការខូចខាតដល់វិស័យកសិកម្មហ្វីលីពីនក្នុងទំហំ ៥,៩ពាន់លានប៉េសូ ឫស្មើនឹង ១០៣លានដុល្លារអាមេរិក ហើយបានធ្វើឲ្យប្រជាជនហ្វីលីពីនយ៉ាងហោចណាស់ ៣,៦លាននាក់នៅទូទាំងប្រទេសបានរងផលប៉ះពាល់។ ការលើកឡើងរបស់លោកប្រធានាធិបតីហ្វីលីពីនខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

TikTok នឹងចាប់ផ្តើមដាក់សញ្ញាសម្គាល់លើមាតិកាដែលត្រូវបានបង្កើតឡើងដោយ AI

នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនបណ្តាញសង្គមវីដេអូ TikTok បានប្រកាសថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាដែលនឹងជួយខ្លួនក្នុងការដាក់ស្លាកសញ្ញាលើរូបភាព និងវីដេអូដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) របស់ក្រុមហ៊ុននានាដែ លត្រូវបានចែកចាយនៅលើវេទិការបស់ខ្លួន។ ក្នុងការប្រកាសខាងលើ TikTok បាននិយាយថា ខ្លួននឹងប្រើប្រាស់បច្ចេកវិទ្យា “Content Credentials” ដែលជាបច្ចេកវិទ្យាសញ្ញាសម្គាល់ឌីជីថលដែលបញ្ជាក់ពីរបៀបដែលមាតិកាត្រូវបានបង្កើត និងកែសម្រួល ដោយបច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Adobe ហើយត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់រួចមកហើយដោយក្រុមហ៊ុនផ្សេងៗដែលមានដូចជា

Read More
ព័ត៌មានអន្តរជាតិ

ហ្វីលីពីនសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,៧ភាគរយកាលពីត្រីមាសទីមួយកន្លងទៅ

(ម៉ានីល)៖ យោងតាមរបាយការណ៍របស់អាជ្ញាធរស្ថិតិជាតិហ្វីលីពីនដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា កាលពីត្រីមាសទីមួយកន្លងទៅ ប្រទេសហ្វីលីពីនសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងកម្រិត ៥,៧ភាគរយធៀបនឹងកម្រិតប្រចាំឆ្នាំ។ តាមការបញ្ជាក់ក្នុងរបាយការណ៍ខាងលើ តួលេខនេះគឺខ្ពស់ជាងកំណើន ៥,៥ភាគរយកាលពីត្រីមាសទីបួន ឆ្នាំ២០២៣ ប៉ុន្តែទាបជាងកំណើនក្នុងកម្រិត ៦,៤ភាគរយកាលពីត្រីមាសទីមួយ ឆ្នាំ២០២៣។ ប្រាប់ទៅកាន់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ ប្រធានអាជ្ញាធរស្ថិតិជាតិហ្វីលីពីន លោក Dennis Mapaបានលើកឡើងថា កត្តាដែលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសម្រាប់ត្រីមាសទីមួយនេះគឺ

Read More
បច្ចេកវិទ្យា

Google DeepMind បង្ហាញគំរូ AI ថ្មីមួយដែលមានសមត្ថភាពអាចស្រាវជ្រាវថ្នាំសម្រាប់ព្យាបាលជំងឺបាន

នៅថ្ងៃពុធសប្តាហ៍នេះ Google DeepMind ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យវេជ្ជសាស្រ្ត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Google បានដាក់បង្ហាញនូវជំនាន់ទីបីនៃគំរូបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ខ្លួនដែលមានឈ្មោះថា “AlphaFold”ដែលត្រូវបានរចនាឡើងដើម្បីជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការបង្កើតថ្នាំព្យាបាលជំងឺ និងកំណត់គោលដៅជំងឺឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ ជាមួយបច្ចេកវិទ្យា AlphaFold ថ្មីនេះ Google DeepMind បានលើកឡើងថា អ្នកស្រាវជ្រាវនៅ DeepMind និងមន្ទីរពិសោធន៍ស្ថិតក្នុងសម្ព័ន្ធតែមួយដែលមានឈ្មោះថា

Read More
ព័ត៌មានអន្តរជាតិ

ការ​នាំ​ចេញ​ម្រេច​របស់​វៀតណាមក្នុងរយៈ​ពេល ០៤ខែដំបូងនៃឆ្នាំ២០២៤នេះ​មានការធ្លាក់​ចុះ​បរិមាណ​ ប៉ុន្តែកើន​ឡើង​តម្លៃ​​

(ហាណូយ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានក្នុងស្រុករបស់វៀតណាមដោយដកស្រង់ប្រភពពីសមាគមន៍ម្រេច និងគ្រឿងទេសវៀតណាមនៅថ្ងៃពុធនេះបានឲ្យដឹងថា ទំហំនៃការនាំចេញម្រេចរបស់វៀតណាមក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០២៤នេះមានការធ្លាក់ចុះ ១៩ភាគរយមកនៅត្រឹម ៨៣,០៦៧តោនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃមានការកើនឡើង ១០,៣ភាគរយដល់ ៣៥២លានដុល្លារអាមេរិក។ តាមការបញ្ជាក់របស់សមាគមខាងលើ ការ​កើន​ឡើង​តម្លៃ​នេះ​ត្រូវ​បាន​គេ​សន្មត​ថា​គឺដោយសារមាន​ការ​កើន​ឡើង​​ខ្លាំង​នៃ​តម្លៃ​មធ្យមរបស់​ម្រេច​សម្រាប់​នាំ​ចេញ។ សូមជម្រាបថា តម្លៃជាមធ្យមនៃម្រេចខ្មៅសម្រាប់នាំចេញរបស់វៀតណាមក្នុងចន្លោះពីខែមករាដល់ខែមេសាគឺ ៤,០៦៥ដុល្លារក្នុងមួយតោន កើនឡើង ១៩,៤ភាគរយធៀបនឹងតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈម្រេចសបានឡើងថ្លៃដល់ ៥,៦៧៨ដុល្លារក្នុងមួយតោន កើនឡើង

Read More
ព័ត៌មានក្នុងប្រទេស

កម្ពុជារកចំណូលបាន ១៧០ លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០២៤នេះ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមន៍ស្រូវអង្ករកម្ពុជានៅថ្ងៃពុធនេះបានឱ្យដឹងថា ក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករក្នុងទំហំជាង ២៤៨,០០០ តោនដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៧០លានដុល្លារអាមេរិក។ សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ៦០ដោយក្នុងនោះប្រទេសចិននៅតែជាប់ឈ្មោះជាអ្នកទិញដ៏សំខាន់របស់កម្ពុជាជាមួយទំហំសរុប ៧៦,៤៥៧តោនស្មើនឹងទឹកប្រាក់ ៤២,៣លានដុល្លារ។ ចំពោះពូជស្រូវដែលកម្ពុជាបាននាំចេញខាងលើរួមមាន អង្ករក្រអូប អង្ករស អង្ករសំរូប និងអង្ករសរីរាង្គ។ យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ

Read More
ព័ត៌មានក្នុងប្រទេសព័ត៌មានអន្តរជាតិ

កម្ពុជាសម្រេចទទួលយកជាផ្លូវការនូវកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការឧបត្ថម្ភធនលើវិស័យជលផល

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្មកម្ពុជានៅ​​ថ្ងៃ​អង្គារនេះបានបញ្ជាក់ថា កម្ពុជា​បានសម្រេចទទួល​យកជាផ្លូវការ​នូវកិច្ច​ព្រម​ព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ស្តីការ​ឧបត្ថម្ភធន​លើ​វិស័យ​ជលផល​ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល បានបង្ហាញឯកសារនៃការអនុម័តផ្លូវច្បាប់របស់កម្ពុជាជូនអគ្គនាយិការរង WTO លោកស្រី Angela Ellard កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជុំវិញសេចក្តីសម្រេចនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល បានមានប្រសាសន៍​ថា

Read More
ព័ត៌មានក្នុងប្រទេស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ដំណើរការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ដែលមានគោលដៅកែលម្អបរិយាកាសធុរកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី០៧ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ដំណើរការ «ប្រព័ន្ធបញ្ជរតែមួយជាតិ ឫ National Single Window» ដែលមានគោលដៅសម្រួល និងជំរុញដល់សកម្មភាពនាំចូល-នាំចេញ ក៏ដូចជាការកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត

Read More
ព័ត៌មានក្នុងប្រទេស

កម្ពុជា​ទាក់ទាញ​បានការ​វិនិយោគក្នុងទំហំ ​៣០៩​លាន​ដុល្លារកាលពី​ខែមេសាកន្លងទៅ​

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅថ្ងៃអង្គារនេះបានឲ្យដឹងថា កាលពីខែមេសាកន្លងទៅ កម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរសរុបក្នុងទំហំ ៣០៩លានដុល្លារអាមេរិក ដោយនោះមានគម្រោងវិនិយោគចំនួន ២២ត្រូវបានអនុម័តដែលអាចបង្កើតការងារបានប្រហែល ២៣,០០០កន្លែង។ ក្នុងសេចក្តីប្រកាសខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា គម្រោងវិនិយោគថ្មីៗទាំងនោះគឺផ្តោតសំខាន់លើវិស័យកាត់ដេរ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ វិស័យផលិតសំបកកង់រថយន្ត និងគ្រឿងបន្លាស់រថយន្ត ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Read More
ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ព្រមាន​វាយប្រហារ​លើ​ទីតាំងយោធារបស់អង់គ្លេសជុំវិញការផ្តល់ជំនួយជាសព្វាវុធដល់អ៊ុយក្រែន​

នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ ក្រសួងការបរទេសរុស្ស៊ី​បាន​លើកឡើងដោយព្រមានចក្រភព​អង់គ្លេសថា ប្រសិនបើ​អាវុធរបស់​អង់គ្លេស​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​អ៊ុយក្រែន​សម្រាប់វាយ​ប្រហារ​លើទឹកដី​រុស្ស៊ី នោះ​ទីក្រុង​ម៉ូស្គូ​នឹងអាចធ្វើការ​វាយ​បក​វិញ​ទៅលើទីតាំងយោធា​របស់​អង់គ្លេសនានាទាំង​នៅ​ក្នុងទឹកដី​អ៊ុយក្រែន និង​កន្លែង​ផ្សេង​ទៀត។ ការព្រមានខាងលើនេះត្រូវបានធ្វើឡើងទៅកាន់ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងមូស្គូលោក Nigel Casey បន្ទាប់ពីត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសរុស្ស៊ីសម្រាប់ការតវ៉ាជាផ្លូវការក្រោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយថាអ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធរបស់អង់គ្លេសដើម្បីវាយប្រហារប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សុន្ទរកថារបស់លោក Cameron បានទទួលស្គាល់ថា បច្ចុប្បន្នចក្រភពអង់គ្លេសគឺជាផ្នែកមួយនៃជម្លោះ ហើយបានអំពាវនាវឲ្យឯកអគ្គរដ្ឋទូតអង់គ្លេសឱ្យធ្វើការគិតដល់ផលវិបាកដ៏មហន្តរាយដែលជៀសមិនរួចនៃជំហានអរិភាពបែបនេះដោយទីក្រុងឡុងដ៍ និងធ្វើការបដិសេធភ្លាមៗនូវសេចក្តីថ្លែងការណ៍បែបញុះញង់របស់ប្រមុខការទូតអង់គ្លេសខាងលើនេះ។ សូមជម្រាបថា

Read More