ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ស្តីពី ការបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាប្រតិបត្តិករ បានចាប់ផ្តើមដំណើរការកម្មវិធីចាប់ពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានចំនួន ១៦ជុំ មាន ៤៦លើក ទទួល បានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ-១៩ និងដើម្បីឆ្ពោះទៅអនុវត្តកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមលក្ខណៈអចិន្ត្រៃយ៍ និងប្រក្រតី ក្នុងខែមេសា ឆ្នាំ២០២៤ ម.ជ.ជ. មានកិត្តិយស សូមជម្រាបជូនសាធារណជន និងគ្រួសារទទួលផល មេត្តាជ្រាបថា៖ កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០នាទី។ ដើម្បីបង្ករលក្ខណៈងាយស្រួល និងរក្សានិរន្តរភាពកម្មវិធី ម.ជ.ជ. បន្តទទួលបណ្ដឹងតវ៉ារបស់អ្នកទទួលផលពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីខាងលើ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០ នាទី។ ជាមួយគ្នានេះដែរ ម.ជ.ជ. ក៏សូមអំពាវនាវដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ដូចខាងក្រោម៖