ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំវាយតម្លៃលេីគម្រោងជួសជុលទំនប់បឹងក្រឡឹងមាស ក្រោមអធិបតីលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃពុធ ០៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ​ មីនា ឆ្នាំ ២០១៩ នៅទីតាំងគម្រោងបានរៀបចំកិច្ចប្រជុំវាយតម្លៃលេីគម្រោងជួសជុលទំនប់បឹងក្រឡឹងមាស ក្រោមអធិបតីលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច។

សមាសភាពចូលរួមមាន៖ លោក អ៊ុក ណុច នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ត្រីសម្របសម្រួលកម្មវិធី ASPIRE ថ្នាក់ខេត្ត លោក ហ៊ល ដាវុន មន្រ្តីបច្ចេកទេស ASPIRE ខេត្ត និងសហការីគម្រោងក្រុមការងារថ្នាក់ស្រុក មេឃុំក្រុមប្រឹក្សាឃុំ ស្មៀនជំនួយការឃុំប្រជាពលរដ្ឋចំនួន ៥៤ នាក់។

នៅក្នុងកម្មវិធីនោះដែរលោកអភិបាលស្រុក បាន សំណូមពរដល់ប្រជាពលរដ្ឋដែលប្រកបមុខរបបធ្វេីស្រែចម្កាអមសងខាងទំនប់និងទ្វាទឹកនេះអោយចេះជួយថែរក្សាអោយបានគង់វង្សយូអង្វែងម្ស៉ាងកុំទៅបំផ្លិចបំផ្លាញនៅអ្វីដែលកេីតមកហេីយ រឺកាប់ទម្លាយទំនប់វានិប្រឈមមុខនិងច្បាប់និងប៉ះពាល់ដល់ប្រយោជន៏រួមរបស់បងហ្អូនកសិកររបស់យេីង។

ក្នុងនោះលោកបានសំណូមបន្ថែមថាអោយជួយបីបាច់ថែរក្សាផ្ទែដីបឹងកុំអោយបាត់បង់។ត្រូវបង្កេីតគណ:កម្មាធិកាគ្រប់គ្រងគម្រោងបឹងទ្វាទឹក និង ទំនុបរបស់យេីងអោយបានជាបន្ទាន់ព្រោះគម្រោងបាន១០០ភាពរយហេីយ។ ពិសេសដែករវ៉ៃត្រូវរក្សាអោយបានច្បាស់ជៀសវៀងការបាត់បង់ ៕