រដ្ឋលេខាធិការ

ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅវត្តឧត្តមសាមគ្គី ហៅព្រៃភូមិ

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ សម្តេចក្រឡាហោម ញ៉ែម សាខន ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅវត្តឧត្តមសាមគ្គី ហៅព្រៃភូមិ ដែលស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ពិធីនេះមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកមុខអ្នកការមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាង ច្រើនផងដែរ។ pyl