ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កម្មវិធីផ្តល់ឱវាទនិងអប់រំតាមបែបព្រះពុទ្ធសាសនា ដល់សិស្សានុសិស្សសាលាបុរីវិជ្ជាចំនួន ១២០នាក់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ព្រះសិលាភិរត្ន័ ខុន ថុន ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរគណខេត្ត ព្រះអនុគណក្រុងកំពង់ឆ្នាំង ជាព្រះចៅអធិការវត្តកាសេមរតនារាម (ហៅវត្តធម្មយុត្តិ) បានប្រារព្ធកម្មវិធីផ្តល់ឱវាទ និងអប់រំតាមបែបព្រះពុទ្ធសាសនា ដល់សិស្សានុសិស្សសាលាបុរីវិជ្ជាចំនួន ១២០នាក់ នៅក្នុងវត្តកាសេមរតនារាម ស្ថិតនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕