កីឡា

Honda ប្តេជ្ញាសម្រេចគោលបំណងពីរសម្រាប់កម្ពុជា

លោកKeisuke Honda បាន​ក្លាយជា​អ្នកចាត់ការ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពីខែសីហា ឆ្នាំ២០១៨ ហើយដែលធ្លាប់បាន​ដឹកនាំ​កម្ពុជា ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះបឋម​​តំបន់អាស៊ី នៃ FIFA World Cup 2022 ដោយ​យក​ឈ្នះ​ប៉ាគិស្ថាន ៤-១ (សរុបទាំង២ជើង) បានថ្លែង​ទៅកាន់ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពីឆ្នាំ២០១៨ ពីគោលបំណងរបស់លោកនៅពេលដែលលោកក្លាយជា​អ្នកចាត់ការ​នៃក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា គឺទី១ ​ដើម្បី​បង្កើត​របៀប​លេង​ដ៏​ច្បាស់លាស់​មួយនិងទី២ ចង់​ផ្សព្វផ្សាយ​​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ពិភពលោក៖

«អ្វី​ដែលជា​គោលបំណង​របស់ខ្ញុំ គឺចង់​បង្កើត​ Style ​លេង​ឲ្យបាន​ច្បាស់លាស់​ដល់​កម្ពុជា។ ខ្ញុំ​ទទួល​ស្គាល់​ថា សូម្បី​នៅ​ជប៉ុន​ក៏មាន​​លំបាក​នៅឡើយ​ដែរ តែ​យើងត្រូវ​ធ្វើឲ្យ​មាន​គោលបំណង​តែមួយ។ បេសកកម្ម​ទី២ គឺ គោលដៅ​មិនមែន​ដើម្បីតែ​បាល់ទាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែគឺ​ចង់​ផ្សព្វផ្សាយ​អ្វីល្អៗ​របស់​កម្ពុជា​ដែរ។ ខ្ញុំចង់​ផ្សព្វផ្សាយ​អ្វីដែល​ខ្ញុំចាប់​អារម្មណ៍ អ្វីៗ​ល្អច្រើន ដូចជា​វប្បធម៌ បេតិកភណ្ឌ​ពិភពលោក និង​កសិកម្ម ទៅកាន់​ពិភពលោក»។

មកទល់នឹងពេលនេះគោលបំណងរបស់លោកហាក់លេចចេញរូបរាងបន្ដើរៗដែលគេសង្កេតឃើញថាសារព័ត៌មានអន្តរជាតិបានចុះផ្សាយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងអ្វីដែលគួរអោយកត់សម្គាល់គឺលទ្ធផលនៃការប្រកួតថ្មីៗទទួលបានជោគជ័យលើសពីការរំពឹងទុក។

លោកបានបញ្ជាក់បន្ថែមនូវអ្វីដែលលោកចង់សម្រេចបានចំពោះភារកិច្ចជាអ្នកចាត់ការរបស់ក្រុមបាល់ទាត់ជម្រើសកម្ពុជាថា៖លោក​នឹង​​ជំរុញ​ឲ្យ​យុវជន មាន​សេចក្ដី​ក្លាហាន និង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ពួកគេតាម​រយៈ​បាល់ទាត់ ដើម្បី​ស្វែងរក​អនាគត​ដ៏​ភ្លឺស្វាង​ដល់ពួកគេ​។