ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីច្រានផ្ដួលជនរងគ្រោះប្លន់យកម៉ូតូ

ខេត្តព្រៃវែង៖​ នៅរសៀលថ្ងៃទី​១៦​ ខែកក្កដា​ ឆ្នាំ២០១៩ វេលាម៉ោង​១៤:១០នាទី មានករណីលួចមានស្ថានទម្ងន់ទោស នៅចំណុចភូមិ​កន្លែង​ជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្ត​ព្រៃវែង​។ជនសង្ស័យមានឈ្មោះ ខន សុខឃឿន ភេទប្រុស អាយុ​២៥ឆ្នាំ​រស់នៅភូមិ ៩៣ ឃុំ ជាំតាម៉ៅ ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ​។ បាន​ធ្វើ​សកម្មភាព​ច្រាន​ជនរងគ្រោះ​ឈ្មោះ សែម អុី​ងជឺ ភេទ​ស្រី អាយុ ១៣​ឆ្នាំ​ រស់នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្ត​ព្រៃវែង ដណ្តើមយកម៉ូតូ​ម៉ាកហុងដា​សេ១២៥ ពណ៌ខ្មៅ សេរ៊ី​២០១២ ពាក់ស្លាកលេខ កំពង់​ចាម ១I.៩៧៥៥។ ពេល​ធ្វើ​សកម្មភាព​រួច​ជន​សង្ស័យបាន​ជិះម៉ូតូរបស់ជនរងគ្រោះទៅទិសខាងលិច ពេលនោះសមត្ថកិច្ចយើងបានដេញតាមរហូតដល់ចំណុចភូមិ អណ្តូង​ស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្ត​ព្រៃវែង​ទើបស្ទាក់ឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងវត្ថុតាង។