ព័ត៌មានក្នុងប្រទេស

ប្រជាពល​រដ្ឋម្នាក់ដេីរបេះខ្នាញ​ក៏ប្រទះឃេីញសាកសពដេកស្លាប់នៅក្នុងព្រៃ

ខេត្តកោះកុង៖ នៅវេលាម៉ោង២និង២៥​នាទីរសៀល​​ នាថ្ងៃទី​ ២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ អធិការដ្ឋាននគរបាល​ក្រុងខេមរភូមិន្ទ​ បានទទួលព័ត៌មានពីប្រជាពលរដ្ឋម្នាក់​ ថាបាន​ប្រទះឃេីញ សាកសពបុរសម្នាក់​ មានសភាពស្អុយរលួយ នៅក្បែរកន្លែងចាក់សំរាម ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ​ ពេលដែលខ្លួនចូលក្នុងព្រៃ​ ដេីរបេះខ្នាញ ។
នៅពេលបានទទួលព័ត៌មាន​ កម្លាំងការិយាជំនាញ​ សហការជាមួយកម្លាំងអធិការក្រុង ដោយមានការចូលរួមពី​ក្រុមគ្រូពេទ្យខេត្ត ចុះពិនិត្យសាកសព​ ។
ក្រោយធ្វេីកោសល្យវិច្ច័យបានបញ្ជាក់ថា​៖
-សពមិនស្គាល់អត្តសញ្ញាណ​ បាន​យកក្រមាអំបោះក្រឡាក្រហម​ ចងករសម្លាប់ខ្លួន​ នឹងដេីមឈេីរកាស្យាកំពស់ ២ម៉ែត្រ ស្លាប់ប្រមាណជាង​ ១០ថ្ងៃ​ ហើយគ្មានអ្នកឃើញ​ ក៏ដាច់កធ្លាក់មកក្រោម
-សាកសពស្លៀកខោខាវប៊យ​ និង អាវយឺតដៃវែង ពណ៍ទឹកប៉ិចចាស់។
បច្ចុប្បន្ន​សពជនរងគ្រោះ​ បានប្រគល់ទៅអោយលោក ចៅសង្កាត់ស្ទឹងវែង​ យកមកធ្វើបុណ្យតាមប្រពៃណីយ៍​ នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី ) ៕