អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំពិភាក្សាបើកកម្មវិធីការងារសវនកម្ម ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ សម្រាប់កាលបរិច្ឆេទ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្រោមចំណុះ

ខេត្តស្វាយរៀង៖​ នៅសាលប្រជុំមន្ទីរអាគារ “ខ”សាលាខេត្តស្វាយរៀង នារសៀលថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាបើកកម្មវិធីការងារសវនកម្ម ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ សម្រាប់កាលបរិច្ឆេទ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្រោមចំណុះ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលស្ដីទីសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោកស្រីប្រធានអង្គភាពលទ្ធកម្ម លោក លោកស្រីប្រធានការិយាល័យចំណុះទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងលោកអភិបាល អភិបាលរងក្រុងស្រុកទាំង៨ ក្នុងខេត្ត ៕