អគ្គនាយកដ្ឋានអន្តោប្រវេសន៍

កិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៣ (23rd DGwICM)

មីយ៉ាន់ម៉ា (ណៃពិដោ) ៖​​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានអញ្ជេីញ​ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា​ ចូលរួម​ពិធីបើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៣ (23rd DGICM) ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារហីលតុន​ នារដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកុងស៊ុលនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ​ ។

កិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៣ (23rd DGICM) មានវេទិកាជាសំខាន់​ គឺវេទិកាប្រធានច្រកទ្វារអន្តោប្រវេសន៍អាស៊ានលើកទី៣ (3rd AMICF) ពិភាក្សាលើការងារគ្រប់គ្រងច្រកទ្វារអន្តោប្រវេសន៍ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព នៅក្នុងតំបន់។​ វេទិកាព័ត៌មានអន្តោប្រវេសន៍អាស៊ានលើកទី១៥ (15th AIIF) ដែលបានពិភាក្សាលើការងារផ្លាស់ប្តូរព័ត៌មានសំងាត់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និង​ កិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន​ ជាមួយអូស្ត្រាលី​ ដែលប្រព្រឹត្តិទៅ
ពីថ្ងៃទី១៩ ដល់ថ្ងៃ២១ ខែសីហា ឆ្នាំ២០១៩ នេះ​៕