អគ្គនាយកដ្ឋានអន្តោប្រវេសន៍

កិច្ចប្រជុំទ្វេភាគី កម្ពុជា-ឥណ្ឌូនេសុី សហការគ្នាដោះស្រាយបញ្ហាអន្តោប្រវេសន៍

មីយ៉ាន់ម៉ា​ (ណៃពិដោ)​ ៖​​ ឆ្លៀតក្នុងកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៣ (23rd DGICM) នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានជួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម Dr Ronny Frengky Sompie អគ្គនាយកអន្តោប្រវេសន៍ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៅពេលដែល​ប្រជាពលរដ្ឋកម្ពុជា ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ក៏ដូចគ្នាដែរ ខាងប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលបានប្រកបរបរទេសចរណ៍ ឬក៏​ជួបបញ្ហាផ្សេងៗនៅប្រទេសកម្ពុជា គឺសូមផ្ដល់កិច្ចសហការគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាផ្សេងៗ។
ជាមួយគ្នានេះដែរ ខាងភាគីឥណ្ឌូនេស៊ី បានស្នើឲ្យមានកិច្ចប្រជុំប្ដូរវេនប្រចាំឆ្នាំ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូនេស៊ី ។
តាមរយៈសំណើនេះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានត្រេកអរទទួលយកគំនិតផ្តួចផ្តេីមនេះ​ ក៏ប៉ុន្តែឯកឧត្តម នាយឧត្តមសេនីយ៍​ បានឆ្លេីយតបទៅសមភាគីឥណ្ឌូណេស៊ី​ ថានឹងយកគំនិតផ្តួចផ្តេីមនេះដេីម្បីសុំគោលការណ៍ ទៅក្រសួងមហាផ្ទៃកម្ពុជាជាមុនសិន ហេីយសង្ឃឹមថានឹងមិនមានបញ្ហាអ្វីឡេីយ៕