រដ្ឋលេខាធិការ

ពិធីសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងារជាក់ស្ដែងរបស់កងកម្លាំងនគរបាលវរ:ការពារព្រំដែនទឹកលេខ៤៣០​ ប្រចាំទិសខេត្តកែប

ខេត្តកែប ៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងឯកឧត្ដម នាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ , ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​អគ្គនាយក​ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ​ ក្រសួងព័ត៌មាន និងឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប​​ ព្រមទាំងប្រតិភូអមដំណើរ​ បានអញ្ចេីញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងារជាក់ស្ដែងរបស់កងកម្លាំងនគរបាលវរ:ការពារព្រំដែនទឹកលេខ៤៣០​ ប្រចាំទិសខេត្តកែប។  ឯកឧត្ដមរដ្ឋលេខាធិការ ក៏បាននាំនូវអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ជូនដល់វរៈការពារព្រំដែនទឹកលេខ៤៣០ រួមមាន មីចំនួន១០កេសធំ ត្រីខចំនួន៥កេស ភេសជ្ជៈចំនួន៥កេសនិងម៉ូតូចំនួន២គ្រឿង រថយន្តចំនួនមួយគ្រឿង ថវិកា​ចំនួន២លានរៀល ។ ជាមួយគ្នានេះ ឯកឧត្ដម កែន សត្ថា ក៍បានផ្ដល់ជូនទឹកប្រាក់ចំនួន២លានរៀល និងឯកឧត្ដម លី វ៉ាន់ហុង ផ្ដល់ជូនជាថវិកាចំនួន២លានរៀល​ ផងដែរ៕ pyl