សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរដ្ឋលេខាធិការ

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការខ្លឹមសារ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការខ្លឹមសារ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការរង អគ្គនាយករង តំណាងអគ្គនាយកដ្ឋាននានា និងសមាជិក នៃអនុគណៈកម្មការខ្លឹមសារ៕