ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បាននាំយកថវិកាផ្តល់ជូនលោកនាយរងប៉ុស្តិ៍ផ្ទះព្រៃដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន

ខេត្តពោធិ៍សាត់៖​ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ ណារិន នាយការិយាល័យបុគ្គលិក តំណាងខ្ពង់ខ្ពស់លោកវរសេនីយ៍ឯក ឆាយ សុភ័ត្រ ស្នងការរងផែនការងារធនធានមនុស្ស និង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សារុន
ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ រួមជាមួយក្រុមការងាររបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សៀងហៃ  អធិការនគរបាលក្រុងពោធិ៍សាត់ បានអញ្ជើញទៅសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន៥៥០,០០០៛ ដែលបានមកពីសិល្ប:ចែករំលែករបស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តទាំងមូល ជូនលោកអនុសេនីយ៍ឯកនង សាវុធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ដែលកំពុងសម្រាកព្យាបាលជម្ងឺទឹកនោមផ្អែមនិងលើសឈាម ធ្ងន់ធ្ងរនៅគេហដ្ឋានស្ថិតនៅភូមិបាក្រងកណ្តាល សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។

ក្នុងឱកាសនេះដែរលោកវរសេនីយ៍ឯក ប្រាក់ ណារិន ក៏បានសំណេះសំណាលជាមួយលោកអនុសេនីយ៍ឯកនង សាវុធ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកស្នងការនគរបាលខេត្តផងដែរដោយក្តីអាណិតអាសូរ និងបានជូនពរឲ្យលោកឆាប់បានជាពីជម្ងឺ ដើម្បីឆាប់បានត្រលប់មកបំពេញការងារតាមតួនាទីជាពិសេសលើកិច្ចការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន៕