រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ជាវ តាយ អញ្ជើញអមដំណើរឯកឧត្ដម​ យូ ស៊ុនឡុង ចុះពិនិត្យ​ទីតាំងប្រារព្ធ​ពិធីសម្ពោធរោងចក្រផលិតស៉ីម៉ង់ត៍ថៃប៊ុនរ៉ុង

ខេត្តកំពត ៖ នៅ​ព្រឹកថ្ងៃ​ទី​១៤​ខែតុលា​ឆ្នាំ២០១៩ ឯកឧត្ដម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តមន្ទីរ​-អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ក្នុងខេត្ត​ បានអញ្ជើញ​អមដំណើរ​ជាមួយ ឯកឧត្ដម​នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋ​មន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​ និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បីចុះពិនិត្យ ទី​តាំង​​ប្រារព្ធពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ នូវរោងចក្រផលិតស៉ីម៉ង់ត៍ថៃប៊ុនរ៉ុង ដែលស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់​ ខេត្តកំពត​។​

ក្នុងកិច្ចប្រជុំ​នេះពាក់ព័ន្ធចំពោះការងាររៀបចំពិធីការ​ និងសន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ក្នុងអង្គពិធី​ ឯកឧត្ដម​នាយឧត្តមឧត្តមសេនីយ៍​ យូ ស៊ុនឡុង​ ក៏បានបញ្ជាក់ថានឹងគ្រោងត្រៀមភ្ញៀវកិត្តិយសជាតិអន្តរជាតិ និង​ប្រជាពលរដ្ឋ ចូលរួមទទួល​ស្វាគមន៍​សម្ដេច​តេជោ ហ៊ុន សែន​មានចំនួនប្រមាណ​៨៥០០នាក់។​

កិច្ច​ប្រជុំ ក៏បាន​ចូលរួមពិភាក្សាពីផែនការបែងចែកភារកិច្ចលំអិតនៃការទទួលខុសត្រូវក្នុងដំណើរការពិធីសម្ពោធពីសំណាក់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរ​ខេត្ត និងក្រុមហ៊ុ​នថៃ​ប៊ុន​រ៉ុងព្រមទាំងផ្នែកពាក់ព័ន្ធដើម្បី ធ្វើយ៉ាងណាអោយការប្រព្រឹត្តទៅ​ធានាបានសន្តិសុខ​សណ្ដាប់ធ្នាប់​ជូនថ្នាក់ដឹកនាំ​ក៏ដូចអង្គ​ពិធី​ទាំងមូល ប្រកបដោយភាពរលូន និងជោគជ័យ ៕