អគ្គស្នងការដ្ឋាននគរបាលជាតិអនុរដ្ឋលេខាធិការ

ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ មុន្នី និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ចុះពិនិត្យមើលទីតាំងភូមិសាស្រ្តសំណង់អគារប៉ុស្តិ៍សែនចៅ

ខេត្តបាត់បង៖​ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ មុន្នី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន រួមជាមួយលោកមេបញ្ជាការរងប្រចាំទិសភូមិភាគទី៥-លោកស្នងការរងទទួលការងារព្រំដែនខេត្តបាត់ដំបង-លោកមេបញ្ជាការវរៈ ៨២៣ និងក្រុមការងាររបស់ស្នងការហិរញ្ញវត្ថុនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានចុះពិនិត្យមើលទីតាំងភូមិសាស្រ្តសំណង់អគារប៉ុស្តិ៍សែនចៅ-និងពិនិត្យមើលសម្ភារៈបច្ចេកទេសសំរាប់បម្រេីការក្នុងប៉ុស្តិ៍-ពិនិត្យមើលទីតាំងគ្រោងនិងជីកស្រះទឹកឬអណ្តូងសម្រាប់អោយកងកម្លាំងប្រើប្រាស់នៅរដូវប្រាំង។ ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម នាយឧត្តមសេនីយ៍ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ហ៊ូ សាគុណបានណែនាំដល់កងកម្លាំងប្រចាំការប៉ុស្តិ៍សែនចៅទាំងអស់ ត្រូវបង្កើនការប្រុងប្រយត្ន័និងយាមល្បាតតាមដានក្តាប់សភាពការណ៍ជាប់ជាប្រចាំ បើមានសភាពការណ៍អ្វីប្រែប្រួលត្រូវរាយការណ៍មកថ្នាក់លើជាបន្ទាន់ ដើម្បីមានវិធានការដោះស្រាយអោយទាន់ពេលវេលា។ ទន្ទឹមនឹងនេះត្រូវចេះថែទាំសុខភាពហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងនូវជម្ងឺដង្កាត់ផ្សេងៗព្រោះរដូវនេះជារដូវវស្សា។