ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូម្នាក់ឯងធ្លាក់ផ្លូវបាក់(ក)ស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង ៖ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ៣០នាទី កេីតមានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូម្នាក់ឯងធ្លាក់ផ្លូវបាក់(ក)ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុច លូទី២ ទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ជនរងគ្រោះមានឈ្មោះ គី វាសនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ជំពារ​ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ក្រោយកេីតហេតុនគរបាលជំនាញបានទៅពិនិត្យសាក​សពនៅកន្លែងកើតហេតុ រួចប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕