អគ្គស្នងការដ្ឋាននគរបាលជាតិអនុរដ្ឋលេខាធិការ

ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ មុន្នី និង ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ចុះពិនិត្យមើលទីតាំងសាងសង់សំណង់អគារប៉ុស្តិ៍ (សង្កែ-ស្វាយព្រៃ-ខ្លាងាប់-ភូមិថ្មី) ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ

ខេត្តបាត់ដំបង/បន្ទាយមានជ័យ៖​ ដោយឡែកនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ មុន្នី អនុរដ្ឋលេខេធិការក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាក្រុមការងារស្នងការហិរញ្ញកិច្ចនិងភស្តុភារនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ រួមដំណើរដោយលោកមេបញ្ជាការរងប្រចាំទិសភូមិភាគទី៥-លោកស្នងការរងខេត្តទទួលការងារព្រំដែន-លោកមេបញ្ជាការ- មេបញ្ជាការរងវរ៨១៥ និងក្រុមការងារជំនាញបានចុះពិនិត្យមើលទីតាំងសាងសង់សំណង់អគារប៉ុស្តិ៍ និងពិនិត្យមើលទីតាំងសម្រាប់ជីកស្រះទឹក ជីកអណ្តូងទឹកនិងមធ្យោបាយសម្ភារៈគ្រឿងបំពាក់សម្រាប់បំរើការក្នុងការិយាល័យប៉ុស្តិ៍ (សង្កែ-ស្វាយព្រៃ-ខ្លាងាប់-ភូមិថ្មី) ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ថាតើតាមបណ្តាប៉ុស្តិ៍នីមួយៗតម្រូវការអ្វីសម្រាប់កងកម្លាំងចំពោះមុខនាពេលជាក់ស្តែងបច្ចុប្បន្ន៕