ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ​ ខូ​វ លី​ អញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រ​ជុំ​ ផ្សព្វផ្សាយខ្លឹមសារផែនការកិច្ចប្រជុំនៅអគ្គស្នងការនគរបាលជាតិ​

ខេត្តកំពង់ឆ្នាំង ៖ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ នារសៀលថ្ងៃពុធ​ ៣រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃ១៦​ ខែតុលា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ២​ និង៣០នាទី​ លោកឧត្តមសេនីយ៍ទោ​ ខូ​វ លី​ បានអញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រ​ជុំ​ ផ្សព្វផ្សាយខ្លឹមសារផែនការកិច្ចប្រជុំនៅអគ្គស្នងការនគរបាលជាតិ​ និងពិភាក្សាលេីកិច្ចការងារចាំបាច់មួយចំនួន​ ដោយមានការចូលរួមពី​ លោក-លោកស្រីស្នងការរង​ លោកនាយការិយាល័យបុគ្គលិក​ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៨​ សរុបចំនួន​ ២៦នាក់​ ៕