អគ្គស្នងការដ្ឋាននគរបាលជាតិអនុរដ្ឋលេខាធិការ

ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ មុន្នី និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អញ្ជេីញចុះពិនិត្យ ថាតើកងកម្លាំងយើងតម្រូវការចាំបាច់មានការខ្វះខាតអ្វីខ្លះដើម្បីអោយថ្នាក់លើបំពេញបន្ថែម

ខេត្តបន្ទាយមានជ័យ៖​ នៅថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៩​
ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ មុន្នី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែនអមដំណើរដោយលោកមេបញ្ជាការរងប្រចាំទិសភូមិភាគទី៥- ក្រុមការងារស្នងការហិរញ្ញកិច្ចនិងភស្តុភារនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ- លោកមេបញ្ជាការរងវរៈ៨០៧ និងក្រុមការងារជំនាញរបស់នាយកដ្ឋាន បានចុះទៅពិនិត្យសិក្សាស្វែងយល់អំពីស្ថានភាពទីតាំងភូមិសាស្ត្ររបស់បណ្តាប៉ុស្តិ៍នីមួយៗពេលបច្ចុប្បន្ន ថាតើកងកម្លាំងយើងតម្រូវការចាំបាច់មានការខ្វះខាតអ្វីខ្លះដើម្បីអោយថ្នាក់លើបំពេញបន្ថែមដូចជា (ជំរកស្នាក់នៅ-មធ្យោបាយសម្ភារៈ-ឧបករណ៍បច្ចេកទេសសម្រាប់បំរើការក្នុងការិយាល័យរបស់ប៉ុស្តិ៍និងជីកស្រះទឹកឬជីកអណ្តូងទឹក) សម្រាប់កងកម្លាំងប្រើប្រាស់នូវរដូវវស្សា។ ឯកឧត្តមបានធ្វើការណែនាំដល់កម្លាំងគ្រប់បណ្តាប៉ុស្តិ៍ទាងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន យាមល្បាតតាមដានក្តាប់សភាពការណ៍ជាប់ជាប្រចាំ ត្រូវចេះថែទាំសុខភាព-ហូបចុកមានអនាម័យល្អ-សំអាតជម្រកស្នាក់នៅ-សម្ភារៈប្រើប្រាស់គ្រប់ប្រភេទ-លេណដ្ឋាន-អាវុធជាតិផ្ទុះគ្រប់ប្រភេទនិងត្រូវដាំដំណាំបន្លែគួបផ្សំដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃអោយកាន់តែប្រសើរថែមទៀត៕