ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក ឧត្តមសេនីយ៍ត្រី ប៉ុក ពលរិទ្ធ ស្នងការរងនគរបាលខេត្តតាកែវទទួលផែនការងារសណ្តាប់ធ្នាប់ ចុះសំណេះសំណាល សួរសុខទុក្ខ មន្រ្តីជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ៧កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ប៉ុក ពលរិទ្ធ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត លោក អធិការ អធិការរង ស្រុកកោះ អណ្តែត ព្រមទាំងបានពាំនាំការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជេីញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភផ្ទាល់ខ្លួនរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការចំនួន១.២០០.០០០រៀល(មួយលានពីរសែនរៀល)និងសម្ភារៈគ្រឿងបរិភោគ ឧបភោគរួមមាន អង្ករ១០០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរទឹកសុទ្ធ២កេះ។ ដោយឡែកថវិកាឧបត្ថម្ភរបស់លោក អធិការដ្ឋាននគរបាលស្រុកកោះអណ្តែតចំនួន(៤០ម៉ឺនរៀល)ដេីម្បីចូលរួមចំណែកកាត់បន្ថយទៅលេីថ្លៃការព្យាបាលជំងឺផ្សេងៗ និងប្រគល់ថវិកាទាំងនោះជូនលោក វរសេនីយ៍ត្រី សួន សាវុធ នាយផ្នែកការិយាល័យចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលគាត់បានគ្រោះថ្នាក់ចរាចរណ៍ សម្រាកព្យាបាលជំងឺនៅឯគេហដ្ឋានស្ថិតនៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ៕