ព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងរដ្ឋបាលរាជធានី-ខេត្ត

កម្មវិធីពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ហ៊ុន សែន​ នៅស្រុកឯកភ្នំ

ខេត្តបាត់ដំបង​ ៖​ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០ នាទីព្រឹក រដ្ឋបាលស្រុកឯកភ្នំ សហការណ៍​ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ហ៊ុន សែន រៀបចំកម្មវិធីពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត  ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញវត្ថុក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកឯកភ្នំ ដែលមានសមាសភាពចូលរួម  ឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះជួយស្រុកឯកភ្នំ ឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រែកខ្ពប និងឃុំសំរោងក្នុង   ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោក ម៉ិល សុផល អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ។ ក្នុងកម្មវិធីនេះដែរចំណាយថវិកាសរុប ១៩,៤៥៧,៥៩០រៀល ដែលជាថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍​ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកឯកភ្នំ  ។​ ក្នុងនោះដែរប្រជាពលរដ្ឋបានពិនិត្យ​ និងព្យាបាលជម្ងឺសរុប ៥,០៨៩នាក់​ និងជម្ងឺដែលត្រូវបញ្ជូនចេញសរុប ៦៧ នាក់ ។