ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ចងកសម្លាប់ខ្លួន ដោយសារចេះតែរវើរវាយនិងមានប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥:៣០នាទី តាមសេចក្ដីរាយការណ៍ពីប្រជាពរដ្ឋ បានអោយដឹងថា នៅចំណុចផ្ទះស្ថិតក្នុងភូមិកណ្ដាលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កើតមានករណី
សង្ស័យធ្វើអត្តឃាត(ចងក) សម្លាប់ខ្លួន ។
ជនរងគ្រោះឈ្មោះឌុក វណ្ណះ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ និងសង្កាត់កើតហេតុខាងលើ មានមុខរបរមិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ប្រើ
ប្រាស់គ្រឿងញៀន និងទើបចេញពីពន្ធនាគារ ។

តាមការបំភ្លឺពីឈ្មោះញ៉ឹប សុផល ដែលត្រូវជាបងថ្លៃជនរងគ្រោះស្នាក់នៅផ្ទះជាមួយគ្នាបានអោយដឹងថា(ជនរងគ្រោះតាំងពីត្រូវបានដោះលែងពីពន្ធ
នាគារ) ចេះតែរវើរវាយ និងនៅតែបន្តប្រើប្រាស់គ្រឿងញៀន ហើយករណីនេះជនរងគ្រោះបានធ្វើអត្តឃាតចងក សម្លាប់ខ្លួនប្រហែលក្នុងចន្លោះពីម៉ោង ៩ទៅម៉ោង១០យប់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩
ដោយខ្លួនឯង នៅក្នុងបន្ទប់ដេក(បិទទ្វាជិត) លុះព្រឹក
ឡើង មិនបានចាប់អារម្មណ៍គាត់ក៏ទៅលក់ដូរឥវ៉ាន់នៅផ្សារលើ។ លុះល្ងាចឡើងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥:៣០នាទី គាត់បានត្រឡប់ដល់ផ្ទះ ក៏ធុំក្លិនស្អុយរួចដើរស្រង់ក្លិនក្នុងផ្ទះមើលតាមចម្រឹងបង្អួចបន្ទប់ ទើបឃើញសពជនរងគ្រោះចង
ព្យួរក ក៏រាយការណ៍មកសមត្ថកិច្ច្ ។

ផ្អែកតាមចម្លើយសាច់ញ្ញាតិជនរងគ្រោះ និងតាមការពិនិត្យ ធ្វើកោសល្យវិច្ច័យតាមវិធានការជំនាញ បានអោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយ (ចងក)ដោយខ្លួនឯងពិតប្រាកដមែន។ ក្រោយពិនិត្យ
សពរួច សមត្ថកិច្ចក៏បានប្រគល់សពជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី ៕