ព័ត៌មានក្នុងប្រទេស

លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងកិច្ចបច្ឆាមរណះ

ខេត្តមណ្ឌលគិរី៖​ នៅរសៀលថ្ងៃចន្ទ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងសហការី នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចូលរួមគោរពវិញ្ញាណក្ខន្ធនិងបំពាក់ឋានន្តរសក្តិសព ជាកិច្ចបច្ឆាមរណៈ ជូនសពលោកវរសេនីយ៍ទោ ប៊ូ ប៊ុនឈឿង អត្តលេខ ០៩៦២៧ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដែលបានទទួលមរណ:ភាពកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៣.២០នាទីព្រឹក ក្នុងជន្មាយុ៥៣ឆ្នាំ(ដោយរោគាពាធ) សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន​សព ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី តាមគន្លងប្រពៃណីព្រះពុទ្ធ
សាសនា ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព
លោកឧត្តមសេនីយ៍ត្រី ស្នងការរង និងសហការី ទាំងអស់ បានអុជធុបបួងសួងឧទ្ទិស ទៅដល់វិញ្ញាណក្ខន្ធ ទាំងអារម្មណ៍ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង ក្នុងការបាត់បង់នូវមន្ត្រីនគរបាលសកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិអស់រយៈពេលច្រើនឆ្នាំកន្លងមក។ ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាន​នាំយកនូវបច្ច័យ និងសម្ភារៈ មានដូចជា៖
១,ថវិការបស់ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី ចំនួន២,៧៦០,០០០រៀល(ពីលានចិតសិបប្រាំមួុយម៉ឹនរៀល) ទឹកក្រូច៥កេះ,ទឹកសុទ្ធ៤០យួុរ
នំ២ធុង,ទឹកត្រី១កេះ ,ទឹកស៊ីវអ៉ីវ១កេះ,អង្ករ៥០គីឡូក្រាម
ថវិកា និងសម្ភារៈទាំងនេះ បានប្រគល់ជូនគ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
នាឱកាសនោះផងដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណ​ ដល់លោកឧត្តមសេនីយ៍ត្រី ស្នងការរង និងសហការី នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ និងសូមជូនពរជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕