ព័ត៌មានក្នុងប្រទេសក្រុមប្រឹក្សានិតិកម្មរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំប្រកាសសមាសភាព និងតួនាទីភារកិច្ចនៃក្រុមការងារបច្ចេកទេសរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខនៅតាមបុរី សណ្ឋាគារ និងផ្ទះសំណាក់

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីកម្មក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាព ក្រុមការងារបច្ចេកទេសរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខនៅតាមបុរី សណ្ឋាគារ និងផ្ទះសំណាក់ នៅសាលប្រជុំក្រសួងមហាផ្ទៃ  និងមានការអញ្ញើញចូលរួមពីសមាជិក នៃក្រុមការងារបច្ចេកទេស។

ដោយ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខនៅតាមបុរី សណ្ឋាគារ និងផ្ទះសំណាក់ បានណែនាំអំពីសមាសភាព សមាជិកនៃក្រុមការងារ សរុប មានចំនួន ១៥រូប ដែលអញ្ជើញមកពីអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ រួចមក ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងនូវភារកិច្ចរបស់ ក្រុមការងារបច្ចេកទេសនេះ ដែលមានតួនាទី សិក្សាស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដើម្បីជាមូលដ្ឋានសម្រាប់ការងារធ្វើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខនៅតាមបុរី សណ្ឋាគារ និងផ្ទះសំណាក់។ បន្ថែមទៀតក្រុមការងារអាចសុំគោលការណ៍ចុះស្រាវជ្រាវដល់មូលដ្ឋាន ដើម្បីជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យ នៃការគ្រប់គ្រងសន្តិសុខនៅតាមបុរី សណ្ឋាគារ និងផ្ទះសំណាក់ផងដែរ៕