ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ (ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍)

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលា ស្រុកសាមគ្គីមានជ័យ មានប្រារព្ធទិវាពិភព
លោកប្រយុទ្ធនិងជំអឺអេដស៍ថ្ងៃទី០១ធ្នូក្រោមអធិ
បតីភាព ឯកឧត្តម អម សុភា ប្រធានគណៈកម្មា
ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលរង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហមយុវជនកាយរិទ្ធ ប្រជាពលរដ្ឋ មន្រ្តីអង្គការក្រៅរដ្ឋាភិបាលចូលរួមសរុបចំនួន៤២២នាក់ នៅក្នុងនោះ កុមារនិងអ្នកកើតជំងឺអេដស៍ចូលរួមចំនួន៥០នាក់ផងដែរ។

លោកវេជ្ជបណ្ឌិត លឹម លៀងងួន អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធនិងជំងឺអេដស៍ខេត្ត បានអានរបាយការណ៍ លទ្ធផលរយៈពេល៩ខែឆ្នាំ២០១៩នេះ អ្នកមកធ្វើតេស្តឈាមរកមេរោគអេដស៍នៅក្នុងមណ្ឌលសុខភាព៤២មណ្ឌល និង មន្ទីរពេទ្យខេត្តមានចំនួន៥,៥៩០នាក់ ក្នុងនោះបានរកឃើញលទ្ធផលវិជ្ជមានចំនួន៣៩នាក់ ស្មើនិង០.៦៩ភាគរយ នៃអ្នកធ្វើតេស្តឈាម។

មន្ទីរពេទ្យបង្អែកខេត្ត ផ្តល់ថ្នាំព្យាបាលជម្ងឺឱកាសនិយម និងថ្នាំប្រឆាំងមេរោគអេដស៍បានចំនួន៨៨៣នាក់ ក្នុងនោះមានកុមារ៦០នាក់ បានពិនិត្យស្តី្រមានផ្ទៃពោះចំនួន១០,៨៧២នាក់ និងស្រ្តីស្ម័ក្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន១០,៨២៣ នាក់ ក្នុងនោះលទ្ធផលជាវិជ្ជមាន មានចំនួន៣នាក់ ។

ឯកឧត្តម អម សុភា បានអានសាខាលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិចឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍និងអភិវឌ្ឍន៍នៅកម្ពុជាក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេជស៍១ធ្នូឆ្នាំ២០១៩ក្រោមប្រធានបទ(ទាំងអស់
គ្នារួមចរន្តជាតិតែមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍)។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើដល់សមាជិកក្នុងអង្គពិធីថាៈ ចំពោះយុវជនត្រូវតមនិងការរួមភេទ , មិនត្រូវភ្លើតភ្លើនការសប្បាយផ្លូវភេទ , មិនត្រូវភ្លើតភ្លើននឹងគ្រឿងញៀនឡើយ ចំណែកមនុស្សពេញវ័យ ត្រូវស្មោះប្តី១ ប្រពន្ធ១ , មិនត្រូវមានដៃគូស្នេហាច្រើន , មិនត្រូវទិញសេវាផ្លូវភេទត្រូវប្រើស្រោមអនាម័យជានិច្ច និងត្រឹមត្រូវបើមានដៃគូស្នេហាក្រៅពីប្រពន្ធរបស់ខ្លួន , បើត្រូវការរួមភេទជាមួយដៃគូរផ្សេងក្រៅពីប្តីប្រពន្ធ ត្រូវតែប្រើសស្រោមអនាម័យ , កុំនិយមប្រើថ្នាំចាក់ និង ស្រី្តគ្រប់រូបត្រូវយល់ដឹងអំពីជម្ងឺអេដស៍ ។

នៅក្នុងពិធីនេះដែរ គណៈអធិបតី ភ្ញៀវចូលរួម និងសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានចែកអំណោយជូនដល់កុមារ និងស្តី្រកើតជម្ងឺអេដស៍នៅក្នុងក្រុងកំពងឆ្នាំងចំនួន៥០នាក់ ដែលម្នាក់ៗទទួលបានអង្គរ៣០គីឡូ មី១កេះ ត្រីខ១យួរ ឃីត១កញ្ចប់ អាវយឺត១ទឹកត្រី១យួរ និងថវិកា៦០.០០០រៀល ជាអំណោយរបស់គណៈកម្មាធិការប្រយុទ្ធនឹងជម្ងីអេដស៍ខេត្តកំពង់ឆ្នាំង៕