អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០១៨ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩​ នៅនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានរៀបចំពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០១៨ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច និងមន្រ្តី ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹកទាំងអស់។