ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងគ្រឿងញៀនមួយចំនួនធំ

ខេត្តព្រះវិហារ៖ បង្ក្រាបករណីជួញដូរខុសច្បាប់ នូវសារធាតុញៀន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាល​ពីថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៩​ វេលាម៉ោង​ប្រហែល​ ១៤:៣០នាទី​ ត្រង់ចំណុចលើផ្លូវបេតុងចុះពីច្រកតំបន់អានសេះ ព្រំដែន កម្ពុជា-ថៃ ដល់មុខក្រុមហ៊ុនទ្រីភាព  (តំណាក់សេមាន់) ។ លោក​ឧត្ដមសេនីយ៍​ទោ​ សួស​ សុខដារ៉ា​ ស្នងការនគរបាលខេត្ត​ ព្រះវិហារបាន​ទទួល​បទ​បញ្ជា​ពី ឯកឧត្តម​ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​​ ឱ្យ​សហការ​ជា​មួយ​កម្លាំង​ការិយាល័យ​ជំនាញ (ក១) របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ។ ចុះ​បង្ក្រាបករណី ​ជួញដូរ​គ្រឿងញៀន​ដោយខុសច្បាប់​នូវសារធាតុញៀន ១លេីក​ ដោយឃាត់ខ្លួន​មុខ​សញ្ញា​សង្ស័យ ចំនួនម្នាក់ ​ឈ្មោះ​ ពិន​ ទិស្សា​ ភេទប្រុស ​អាយុ​ ២៤​ឆ្នាំ​​ មុខរបរ​កសិករ​ រស់នៅភូមិ​អានសេះ ​ឃុំ​ជាំក្សាន្ត​ ស្រុក​ជាំក្សាន្ត​ ខេត្តព្រះវិហារ និងដកហូតវត្ថុតាងរួមមាន ​ម្សៅក្រាមពណ៌សថ្លា​ ប្រភេទមេតំហ្វេតាមីន (ICE) ចំនូន​២០​ កញ្ចប់​ធំ ស្មេី ១៩៩៧៥,៨៥ ក្រាម​ និង​ម៉ូតូ​ម៉ាក​វ៉េវចំនួន០១​គ្រឿង​។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ១លានរៀល និងប្រេងឥន្ធនៈចំនួន១០០លីត្រ ជូនដល់ការិយាល័យជំនាញ (ក១) របស់អគ្គស្នងការនគរបាលជាតិ ដើម្បីប្រើប្រាស់ក្នុងការស៊ើបអង្កេតបន្តទៀត។