ព័ត៌មានក្នុងប្រទេស

អាគារសាលាបឋមសិក្សាព្រែកព្រលូងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា

 

ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសាលាបឋមសិក្សាព្រែកព្រលូងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ លោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តក្រចេះ សប្បុរសជន និង អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

លោក ហង់ ចាន់ឌី អភិបាលស្រុកបានឲ្យដឹងថាសាលាបឋមសិក្សាព្រែកព្រលូង បានកសាងឡើងនៅអំឡុងឆ្នាំ១៩៨០ ដើម្បីឲ្យសិស្សានុសិស្ស តូចៗជំនាន់នោះបានសិក្សារៀនសូត្រនៅក្បែរផ្ទះ ដោយការយករោងបាយសេសសល់ពីរបប ប៉ុល ពត មកធ្វើជា សាលារៀន ។ សាលារៀនមានសភាពចាស់ទ្រុឌទ្រោម នៅឆ្នាំ ២០១៩គណៈកម្មការ អាចារ្យ និងព្រះគ្រូចៅអធិការ វត្ត រួមជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ បានស្នើសុំអាជ្ញាធរ ខេត្ត ស្រុក និងសប្បុរសជនជិតឆ្ងាយបានរួមបច្ច័យធ្វការសាងសង់បានអគារថ្ម១ខ្នង ៤បន្ទប់ មានទំហំ (៩ម x៣០ម) ដែលចំណាយថវិកាចំនួន២០៥,៦៦៧,២០០រៀល និងបា្រក់ដុល្លា ១៧,២៥០$ សាងសង់រួចជាស្ថាពរនិងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ។

នៅក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាងមានប្រសាសន៍ថាសាលារៀនគឺជាមូលដ្ឋានគ្រឹះតែមួយគត់ នៃការអភិវឌ្ឍសង្គមជាតិគ្មាន នណាម្នាក់អាចរីកចំរើនទៅបាន ដោយគ្មានការរៀនសូត្រនោះទេ ។ ដូច្នេះចំណេះដឹងគឺសម្រាប់ធ្វើការអភិវឌ្ឍដល់ខ្លួនឯង និង ក្រុមគ្រួសារ ផង ព្រមទាំងសង្គមជាតិផងដែរ ។ តាមរយៈនេះឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស មិនត្រូវពឹងផ្អែក ទៅលើសាលារៀន លោកគ្រូ អ្នកគ្រូ តែមួយមុខនោះទេ តែត្រូវមានកាតព្វកិច្ចសំខាន់ និងចាំបាច់ក្នុងការជួយ និងផ្ដល់ឱកាសដល់កូនចៅរបស់ខ្លួន បានទៅសិក្សារៀនសូត្រឲ្យបាន ពេញលេញ ។ ឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស មានតួនាទី ជាអ្នកកំណត់វាសនារបស់កូនចៅខ្លួនឯង និងមានការអភិវឌ្ឍ គ្រប់យ៉ាង ត្រូវផ្ដើមចេញមកពី កត្តា៤យ៉ាង គឺ ៖ ទី ១. ត្រូវមាន សុខភាព ល្អ  ទី ២. ត្រូវមាន ចំណេះដឹង  ទី ៣. មាន បញ្ញា និងទី ៤. ត្រូវមានសីលធម៌ល្អ ។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា នេះ គឺជា វប្បធម៌ នៃ ការចែករំលែក ដែល សម្ដេច តេ ជោ នាយករដ្ឋមន្ត្រី បាន លើក ហើយថាការកសាង គឺបញ្ចប់នោះទេ ។ ការកសាង អគារសិក្សានេះឡើងដើម្បីឲ្យកូនចៅប្រជាពលរដ្ឋជាច្រើន ជំនាន់នៅក្នុងតំបន់ទទួលបានការសិក្សារៀនសូត្រដូច ពាក្យស្លោកថា ៖ « ការអប់រំ សម្រាប់ យើងទាំងអស់គ្នា ទាំងអស់គ្នា សម្រាប់ ការអប់រំ » ។ ពេលនេះយើងទទួលបាន អគារសិក្សាថ្មីហើយដូច្នេះត្រូវចូលរួមថែរក្សាសាលាឲ្យបានល្អ និងចូលរួមអនាម័យដើម្បីប្រើប្រាស់បានយូរអង្វែង ។ ក្មួយៗ សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឲ្យពូកែប្រកបដោ យធនធានមនុស្ស ជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ នាពេល អនាគត ៕