ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្តហ៊ីយ៉ាន់ដាយបុកគោយន្តកន្ត្រៃយ៍បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់

ពោធិ៍សាត់៖ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយបុកគោយន្តកន្ត្រៃយ៍ម៉ាក់គូបូតា បណ្តាលឲ្យស្លាប់បុរសម្នាក់និងរងរបួសម្នាក់ កាលពីថ្ងៃទី៧​ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៤និង២០នាទី នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិទួលអណ្តែតឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យការភ្ញាក់ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ
គោយន្តកន្ត្រៃយ៍ ម៉ាកKUBOTA ពណ៌ក្រហម ដឹកបង្គោលរបងថ្មធ្វើចរាចរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ (HYANDAI)ពណ៌ត្រេអុី  ពាក់ស្លាកលេខខេមរភូមិន្ទ 01 4-14 83 (កងវិស្វកម្ម) កំពុងធ្វើផ្លូវលេខ៥៣Bធ្វើចរាចរនៅពីក្រោយស្របទិសគ្នាបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកគោយន្តកន្ត្រៃយ៍ដែលរងគ្រោះចំពីក្រោយរួចកិនពីលើបណ្តាលឲ្យស្លាប់អ្នក បើកបរគោយន្តឈ្មោះ សុខធី អាយុ ២៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរមានទីលំនៅភូមិតំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (ស្លាប់នៅពីក្រោមរថយន្ត) និង អ្នករួមដំណើរជាមួយគោយន្ត ឈ្មោះគឹម វាសនា
អាយុ ៤៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា) រងរបួសស្រាល  ។ រីឯអ្នកបើកបរឃើញហេតុដូចនេះក៏បានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចនគរបាលជំនាញបានចុះពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ ក៏បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី
កត្តាល្បឿនលឿន​ លោកអធិការបានបន្តថា សមត្ថកិច្ចនគរបាលបានយក
គោយយន្តកន្ត្រៃយ៍មករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ចំណែករថយន្តបង្ករយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីរៀបចំតាមនីតិវិធី។

ចំពោះសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង ១៨ និង៥២នាទី។ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកនិងតាមចាប់ខ្លួនជនបង្កដើម្បីចាត់ការតាមនីតិវិធីច្បាប់៕