ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំការងារកសាងកម្លាំងប្រចាំខែកុម្ភ: និងលើកទិសដៅបន្តសម្រាប់ខែខាងមុខ

ពោធិ៍សាត់៖នៅព្រឹកថ្ងៃពុធ១១រោចខែមាឃឆ្នាំកុរឯកស័ក.ស២៥៦៣ត្រូវនឹងថ្ងៃទី១៩ខែកុម្ភ: ឆ្នាំ២០២០ផែនការងារធនធានមនុស្សបានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកសាងកម្លាំងប្រចាំខែកុម្ភ: ឆ្នាំ២០២០និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែខាងមុខ។

កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដឹកនាំដោយលោកវរសេនីយ៍ឯកឆាយ សុភ័ក្រ្តស្នងការរងផែនការងារធនធានមនុស្សនិងមានការអញ្ជើញចូលរួមពីលោកនាយនាយរងការិយាល័យនិងនាយផ្នែកចំណុះផែនព្រមទាំងមន្ត្រីនគរបាលទទួលបន្ទុកផ្នែករដ្ឋបាលតាមបណ្តាផែនការងារជំនាញនិងអធិការដ្ឋាននគរបាលក្រុង. ស្រុកទាំង៧ចូលរួមសរុបចំនួន៣៦ស្រី៣នាក់ផងដែរ។ក្រោយពីបានស្តាប់នៅរបាយការណ៍និងមតិចូលរួមរបស់ការិយាល័យនិងផែនការងារជំនាញនីមួយៗអំពីបញ្ហាប្រឈមមួយចំនួនរួចមកលោកស្នងការរងបានណែនាំនិងផ្តល់អនុសាសន៍

មួយចំនួនដើម្បីរួមគ្នាដោះស្រាយនិងយកទៅ

អនុវត្តនៅតាមអង្គភាពពិសេសការងារលិខិតបទដ្ឋានបែបបទរដ្ឋបាលការងារ

បណ្តុះបណ្តាលការលើកទឹកចិត្តដល់មន្រ្តីនគរបាលជាតិដែលមានស្នាដៃល្អតាមរយ:ការស្នើរសុំតម្លើងតួនាទីឋានន្តរស័ក្តិផ្តល់លិខិតសរសើរប័ណ្ណសរសើរនិងមេដាយការងារតែក៍មានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីនគរបាលមានកំហុសឆ្គងផងដែរ